
ពណ៌នាអំពីបណ្ណសន្យារ៉ាប់រង
បណ្ណសន្យានេះ ផលិតឡើងដើម្បីធ្វើការការពារជាក្រុមនៅក្រោមបណ្ណសន្យារ៉ាប់រងតែមួយ។ វាល្អបំផុតសម្រាប់ក្រុមហ៊ុន ឬអង្គការ ដែលសម្រាប់ធ្វើការការពាជូនបុគ្គលិក ឬសមាជិករបសរបស់ពួកគេដែលមានតម្លៃសមរម្យ។ បណ្ណសន្យានេះ អាចបន្តសាជាថ្មីជារៀងរាល់ឆ្នាំ។
ជម្រើស
ម្ចាស់ក្រុមហ៊ុន ឬសមាគម អាចធ្វើការជ្រើសរើសទឹកប្រាក់ធានារ៉ាប់រងសម្រាប់បុគ្គលិក ឬសមាជិករបស់ពួកគេទៅតាមថវិកានិងតម្រូវការ។ អ្នកអាចបន្ថែមវាលើបណ្ណសន្យារ៉ាប់រងមួលដ្ឋាន។ ផលិតផលធានារ៉ាប់រងបន្ថែមលើពិការភាពដោយគ្រោះថា្នក់ អាចប្រើប្រាស់បានសម្រាប់ក្រុមហ៊ុន ឬសហគម ដែលសម្រាប់ធ្វើការបន្ថែមលើបណ្ណសន្យាមូលដ្ឋានសម្រាប់ធ្វើការការពារការបាត់បង់អាវយវៈដោយផ្នែកដោយសារគ្រោះថ្នាក់ ឧទាហរណ៍ បាត់បង់ដៃម្ខាង ឬជើងម្ខាង បាត់បង់ម្រាមម្ខាង ឬបាត់បង់សមត្ថភាពនៃការស្តាប់សម្លេង។ល។ អ្នកអាចជ្រើសរើសការការពារបុគ្គលិករបស់លោកអ្នក ឬសមាជិកដោយគ្រាន់តែចំណាយចាប់ពី ១ដុល្លារ ឬ២ដុល្លារ ក្នុង១ខែសម្រាប់សមាជិកម្នាក់តែប៉ុណ្ណោះ។
អត្ថប្រយោជន៍ទទួលបាន
ទឹកប្រាក់ធានារ៉ាប់រង នឹងទួទាត់ជូននៅពេលដែលអ្នកត្រូវបានធានាទទួលមរណភាព ឬពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍។