
ពណ៌នាអំពីបណ្ណសន្យារ៉ាប់រង
អុិចស្ត្រាសៀល នេះជាបណ្ណសន្យារ៉ាប់រងដែលទឹកប្រាក់ត្រូវបានធានាមានការថយចុះ ទៅតាមរយៈពេលបណ្ណសន្យារ៉ាប់រងក្នុងអត្រាដែលបានកំណត់ទុក។ ផលិតផលនេះ ត្រូវបានបង្កើតឡើងយ៉ាងពិសេសសម្រាប់អតិថិជនការការពារកម្ចីផ្ទាល់ខ្លួន កម្ចីទិញគេហដ្ឋាន ឬកម្ចីអាជីវិកម្ម ដើម្បីជួយសម្រួលទៅដល់អ្នកនៅក្នុងបន្ទុកក្នុងការសងកម្ចីដែលនៅសល់ ក្នុងករណីអ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាព ឬពិការភាពទំាងស្រុង និជាអចិន្ត្រយ៍។
ជម្រើស
បណ្ណសន្យារ៉ាប់រងមានចាប់ពី ៣ ទៅ ២០ ឆ្នាំ ជាមួយនឹងជម្រើសដែលមាន ៣, ៥, ៦, ៧, ១០, ១៥ ឬ ២០ ឆ្នាំ។ លោកអ្នកអាចជ្រើសរើសចំនួនទឹកប្រាក់ដែលត្រូវបានធានាដែលសាកសមបំផុតនឹងថវិការបស់អ្នក និងកម្រិតនៃការការពារដែលអ្នកត្រូវការ។
អត្ថប្រយោជន៍ទទួលបាន
បណ្ណសន្យារ៉ាប់រងនេះ នឹងទូទាត់ទឹកប្រាក់ដែលត្រូវបានធានាទៅតាមឆ្នាំនីមួយៗនៃមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រយ៍ ដោយគិតយកហេតុការណ៍ណាមួយដែលកើតមុន។